ហើយជាតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់ស្អាតដែលជារៀងរាល់ថ្ងៃមានភ្ញៀវជាតិនិង
អន្តរជាតិមកទស្សនាជាច្រើនកុះករ។នៅក្នុងរូងភ្នំមានសម្បត្តិធម្មជាតិជាច្រើនដូចជាមានថ្មដុះជារូប
សត្វណ្តើកសត្វដំរីសត្វក្រពើក្បាលអន្ទង់រូបផ្សិតផ្កាថ្មជើងមេទ័ពសត្វពស់ដែលកើតចេញពីថ្មដុះមាន
ទឹកធ្លាក់តាមចន្លោះថ្មហើយជាពិសេសមានទឹកសំរាប់ងូតកំសាន្តលេងចំពោះទឹកក្នុងរូងមាន
សីតុណ្ហភាពត្រជាក់ដូចទឹកកកអញ្ចឹង ។នៅរដូវវស្សាមានភ្លៀងធ្លាក់ហើយនៅក្នុងរូងមានទឹកដក់អាចងូតកំសាន្តលេងជាមួយមិត្តភ័ក្តនិង
ក្រុមគ្រួសារបានយ៉ាងសប្បាយរីករាយចំនែកនូវរដូវប្រាំងវិញមានតារាភាពយន្តដែលល្បីៗប្រចាំ
ប្រទេសកម្ពុជាមកថតភាពយន្តដើម្បីចេញផ្សាយតាមវីឌីអូនិងលក់ក្នុងស្រុកនិងក្រៅស្រុកទៀតផង
អ្វីដែលធ្វើអោយបងប្អូនមិនអាចបំភ្លិចបាននោះគឺមានអាកាសធាតុបរិសុទ្ធនិងទេសភាពដ៍ស្រស់បំព្រង
នៅលើកំពូលភ្នំ។ខ្ញុំសង្ឃឹមថាបើបងប្អូនបានទៅលេងល្អាងភ្នំនេះហើយនិងមានអារម្មណ៍សប្បាយជា
មិនខាន។ពីខ្ញុំដារ៉ាអតីតអ្នកនាំភ្ញៀវនៅរូងភ្នំនេះលោកអ្នកអាចទំនាក់ទំនងខ្ញុំបានតាមរយះលេខទូរស័ព្ទ
០៧៩ឥ០៨៨៧៨១ស្វាគមន៍ដោយក្តីរីករាយ។